​ក្រសួង​បាន​រិះគន់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស្តី​ពី​ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​

កាលពី​ថ្ងៃ​ពុធ​ ក្រសួងយុត្តិធម៌​បាន​វាយប្រហារ​ទៅ​លើ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យូ​មែន​រ៉ៃ​ត៍​វ​ច្ឆ​ (Human​ Rights​ Watch)​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ លើ​របាយការណ៍​ដែល​ចោទប្រកាន់​រដ្ឋាភិបាល​ថា​ មិន​បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ ដល់​ជន​រង​គ្រោះ​នៃ​ការ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ ឬ​ចាត់វិធានការ​ប្រឆាំង​នឹង​ជនល្មើស​។​ កាលពី​ថ្ងៃ​ចន្ទ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យូ​មែន​រ៉ៃ​ត៍​វ​ច្ឆ​ បាន​ចេញផ្សាយ​របាយការណ៍​ ៤៨​ ទំព័រ​ដែល​មាន​ចំណងជើង​ថា​ “​ដូច​រស់​ក្នុង​ឋាននរក​៖​ អំពើ​ហឹ​ង្សា​ដោយ​អាស៊ី​ដ​នៅ​កម្ពុជា​”​ ដោយ​និយាយ​ថា​ អ្នក​រស់រាន​មានជីវិត​ពី​អំពើ​ហឹ​ង្សា​ដោយ​ទឹក​អាស៊ីត​នៅ​ក្នុង​ប្រទេស​ ខ្វះខាត​នូវ​ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ ហើយ​ក៏​ប្រឈម​នឹង​សម្ពាធ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង្ខំចិត្ត​ទទួលយក​ដំណោះស្រាយ​ដែល​មិន​យុត្តិធម៌​។​ …​

តាំង វីដា
https://www.khmertimeskh.com/50575560/ministry-slams-hrw-over-report-on-acid-victims/