ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នឹង​តម្រូវ​ឲ្យ​ចាក់​ភាពយន្ត​ខ្មែរ

នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឧស្សាហកម្ម​កម្សាន្ត​របស់​កម្ពុជា​ឲ្យ​រីកចម្រើន​ខ្លាំង​ឡើង ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​មួយ​ម៉ោង​ចាក់​ភាពយន្ត​ខ្មែរ​និង​កម្មវិធី​ខ្មែរ​។ ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ តំណាង​ប៉ុស្តិ៍​ទូរទស្សន៍​នានា​បាន​យល់ព្រម​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ​និង​កម្មវិធី​ខ្មែរ រួម​ទាំង​ល្ខោន ព័ត៌មាន ឬ​កម្មវិធី​ល្បែង​កម្សាន្ត ពី​ម៉ោង​​ ៧​យប់​​ ដល់​ម៉ោង ​៨​យប់​ជា​រៀងរាល់​ថ្ងៃ​។ …

Sarah Taguiam និង ប៉ិច សុធារី
http://bit.ly/13Dc546