ក្រុម​ជនជាតិ​ភាគតិច ​ដាក់​ញត្តិ​ទាក់ទង​នឹង​ការវាស់វែង​ព្រំដី​នៅ​ភ្នំ​ដោះ​ក្រមុំ

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​បដិសេធ​ចំពោះ​ការបោះបង្គោល និង​ការវាស់វែង​ព្រំប្រទល់​ដី​នៃ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​របស់​មន្ត្រីខេត្ត​នេះ​កាលពី​ដើម​ខែធ្នូ ដោយ​ពួកគេ​យល់​ថា មិនមាន​ភាពត្រឹមត្រូវ ប៉ុន្តែ​មន្ត្រីខេត្ត​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​នៅឡើយ​ទេ​។ តាមញត្តិ​របស់​តំណាង​ជនជាតិ​ដើម​ភាគតិច​ ៣ ​ច្បាប់​ដែល​ ១ ​ច្បាប់​បាន​ដាក់ជូន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ ២ ​ច្បាប់​ដាក់​ជូន​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ចុះ​ថ្ងៃទី​ ១១ ធ្នូ បាន​លើកឡើង​ថា ការដែល​ពួកគេ​បដិសេធ​នេះ ដោយសារ​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំនេះ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​បាន​ចុះ​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត​ដើម្បី​កំណត់ និង​វាស់វែង​ព្រំប្រទល់​នៅ​ទីតាំង​មជ្ឈមណ្ឌល​។ …

ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C