កាត់​ទោស​សមាជិក​រណសិរ្ស​ជាប់​គុក​៧​ឆ្នាំ​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​បាន​សម្រេច​ផ្តន្ទា​ទោស​យុវជន​ជាប់​ចោទ​ម្នាក់​ ដែល​ជា​សមាជិក​នៃ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​ដាក់​គុក​៧​ឆ្នាំ ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ​និង​ក្លែង​ឯកសារ​សាធា​រណៈ ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ឆ្នាំ​២០១២ ​រហូត​ឆ្នាំ ​២០១៤។ លោក​ កោ ​វណ្ឌី ​ប្រធាន​ចៅ​ក្រម​ប្រឹក្សា​ជំនុំ​ជម្រះ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​អង្គសវនាការ​ថា​ ជន​ត្រូវ​ចោទ​ ឈ្មោះ ​ហ៊ិន ចាន់ ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​ជា​សមាជិក​ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ទទួល​ផ្នែក​គេហទំព័រ ​និង ​ប្លក់ ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​ប្រចាំ​នៅ​ប្រទេស​ថៃ​។​ ជន​ជាប់​ចោទ​ត្រូវ​តុលាការ​សម្រេច​កាត់​ទោស​ដាក់​ពន្ធនារគារ​៧​ឆ្នាំ ​ប៉ុន្តែ​ទុក​សិទ្ធិ​ប្តឹង​ជំទាស់​។ …

ប៊ុត រស្មីគង្គា
http://bit.ly/1AR4sqc