កាត់ទោសសមាជិករណសិរ្សជាប់គុក៧ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានសម្រេចផ្តន្ទាទោសយុវជនជាប់ចោទម្នាក់ ដែលជាសមាជិកនៃរណសិរ្សរំដោះជាតិខ្មែរ ដាក់គុក៧ឆ្នាំ ពីបទរួមគំនិតក្បត់ជាតិ និងក្លែងឯកសារសាធារណៈ ដែលបានប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១២ រហូតឆ្នាំ ២០១៤។ លោក កោ វណ្ឌី ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនត្រូវចោទ ឈ្មោះ ហ៊ិន ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាសមាជិក រណសិរ្សរំដោះជាតិខ្មែរទទួលផ្នែកគេហទំព័រ និង ប្លក់ របស់រណសិរ្សរំដោះជាតិខ្មែរ ប្រចាំនៅប្រទេសថៃ។ ជនជាប់ចោទត្រូវតុលាការសម្រេចកាត់ទោសដាក់ពន្ធនារគារ៧ឆ្នាំ ប៉ុន្តែទុកសិទ្ធិប្តឹងជំទាស់។ …
ប៊ុត រស្មីគង្គា
http://bit.ly/1AR4sqc