​ជប៉ុន​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិឧស្សាហកម្ម​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ឱ្យ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ និង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​បាន​ទទួល​គណៈប្រតិភូ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​ (JBAC)​ នៅ​ក្រសួង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ នៅ​ក្នុង​កិច្ចប្រជុំ​លោក​បាន​ពន្យល់​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ ដែល​កម្ពុជា​ និង​ជប៉ុន​ជា​សមាជិក​។​ …​

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741042/more-japanese-investments-on-industry-and-agro-processing-sought/