លោក ស ខេង៖ រដ្ឋាភិបាលគិតគូរជីវភាពគ្រូបង្រៀន ដោយផ្តល់ប្រាក់បំណាច់ផ្សេងៗ
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងថាកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ស្ថានភាពរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀនដោយដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗទៀតជាបន្តបន្ទាប់។ ការថ្លែងបែបនេះរបស់លោក ស ខេង ធ្វើឡើងក្នុងទិវាគ្រូបង្រៀនក្នុងខួបលើកទី ២២ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍។ លោកបន្តថា លើសពីនេះរាជរដ្ឋាភិបាលក៏បានផ្តល់កូតាគ្រូបង្រៀនប្រមាណ ៣ ៦០០ នាក់ ក្នុង ១ ឆ្នាំ ដើម្បីដាក់ពង្រាយនៅតាមសាលារៀនដែលខ្វះគ្រូបង្រៀន។ រាជរដ្ឋាភិបាលក៏បានសាងសង់ផ្ទះ និងផ្តល់អត្ថប្រយោជន៍ដល់គ្រូបង្រៀនផងដែរ ដើម្បីលើកកម្ពស់វិជ្ជាជីវៈ និងលក្ខខណ្ឌរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀន។ …
រី សុចាន់
https://bit.ly/2MhhW7q