កម្មករនៅរោងចក្រកាត់ដេរចំនួនពីរកន្លែងបានដួលសន្លប់ដោយសារស្រូបក្លិនអាស៊ីត និងក្លិនកាវ
យោងតាមក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងជាង១០០នាក់បានដួលសន្លប់នៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាកាលពីម្សិលមិញ ដែលនេះជាការដួលសន្លប់លើកដំបូងនៅរោងចក្រនៅឆ្នាំនេះ។ មន្ត្រីស្រុកម្នាក់បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ៨២នាក់បានដួលសន្លប់នៅរោងចក្រ Crystal Martin នៅក្នុងខេត្តកណ្តាល បន្ទាប់ពីបានស្រូបក្លិនអាសុីតដែលលេចចេញពីអាគុយ។ លោក ខៀវ សុខណាត អភិបាលរងស្រុកខ្សាច់កណ្ដាលបានមានប្រសាសន៍ថា ទឹកអាសីុតបានហូរចេញពីអាគុយរថយន្តស្ទូច ដើម្បីលើកសម្លៀកបំពាក់ចេញពីធុងបោកសម្លៀកបំពាក់ដែលបានបណ្ដាលឲ្យកម្មករជាច្រើននាក់ដួលសន្លប់។ … លោកបានបន្ថែមថា កម្មករពីរនាក់ក្នុងចំណោមកម្មករទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញដោយសារស្ថានភាពរបស់ពួកគេធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ថា “យើងបានរកឃើញមូលហេតុដែលបានបណ្ដាលឲ្យកម្មករដួលសន្លប់ហើយ គឺទឹកអាស៊ីតមានសារធាតុពុល ដែលបានហូរចេញពីអាគុយ ហើយបណ្ដាលឲ្យមានក្លិនស្អុយ”។ …