កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ចំនួន​ពីរ​កន្លែង​បាន​ដួល​សន្លប់​ដោយសារ​ស្រូប​ក្លិន​អាស៊ីត​ ​និង​ក្លិន​កាវ​

​យោង​តាម​ក្រុម​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​កម្មករ​រោងចក្រ​កាត់ដេរ​ ​និង​រោងចក្រ​ស្បែកជើង​ជាង​១០០​នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​កាលពី​ម្សិលមិញ​ ​ដែល​នេះ​ជា​ការ​ដួល​សន្លប់​លើក​ដំបូង​នៅ​រោងចក្រ​នៅ​ឆ្នាំ​នេះ​។​ ​មន្ត្រី​ស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ​កាត់ដេរ​៨២​នាក់​បាន​ដួល​សន្លប់​នៅ​រោងចក្រ​ Crystal​ Martin​ នៅ​ក្នុង​ខេត្តកណ្តាល​ បន្ទាប់​ពី​បាន​ស្រូប​ក្លិន​អា​សុ​ី​ត​ដែល​លេច​ចេញពី​អា​គុយ​។​ ​លោក​ ខៀវ​ សុខ​ណាត​ អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល​បាន​មាន​ប្រសាសន៍​ថា​ ​ទឹក​អា​សី​ុ​ត​បាន​ហូរ​ចេញពី​អា​គុយ​រថយន្ត​ស្ទូច​ ​ដើម្បី​លើក​សម្លៀក​បំពាក់​ចេញពី​ធុង​បោក​សម្លៀក​បំពាក់​ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​ជា​ច្រើន​នាក់​ដួល​សន្លប់​។​ … ​លោក​បាន​បន្ថែម​ថា​ ​កម្មករ​ពីរ​នាក់​ក្នុង​ចំណោម​កម្មករ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​ស្ថានភាព​របស់​ពួក​គេ​ធ្ងន់ធ្ងរ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​បាន​រក​ឃើញ​មូលហេតុ​ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់​ហើយ​ គឺ​ទឹក​អាស៊ីត​មាន​សារធាតុពុល​ ​ដែល​បាន​ហូរ​ចេញពី​អា​គុយ​ ហើយ​បណ្ដាល​ឲ្យ​មាន​ក្លិនស្អុយ​”​។​​ …

អូន ភាព
http://www.cambodiadailykhmer.com/news/11243/