មក​ទល់​ពេល​នេះ​ អ្នក​ភូមិ​ឃុំរកា​ជាង​១៦០​នាក់​ហើយ​​បាន​ឆ្លង​មេរោគ​អេដស៍​

កាលពី​ម្សិលមិញ មន្ត្រី​មួយ​រូប​បាន​លើក​ឡើង​ថា មកទល់​ពេលនេះ ​អ្នក​ភូមិ​ជាង​១៦០​នាក់​​​ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​​នៅ​​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង ដែល​ជា​ហេតុ​​ធ្វើ​ឲ្យមន្ត្រី​សុខាភិបាល​ និង​​អ្នក​ជំនាញអន្តរជាតិ​​ ដែល​កំពុង​ធ្វើ​ការ​ស្ទង់មតិ​​ដើម្បី​កំណត់​ថា តើ​​មេរោគ​អេដស៍​​ឆ្លង​រាល​ដាល​តាម​របៀប​ណា​នោះ​។ លោក​ សឿម ឈុំ ជំទប់​ឃុំ​រកា​ នៅ​ក្នុង​ស្រុក​សង្កែ​ បាន​លើក​ឡើង​ថា ភូមិ​ចំនួន​បី​នៅ​​ក្នុង​ឃុំ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ឆ្លង​រាល​ ដាល​នេះ​ ដែល​មន្ត្រី​បាន​​បន្ទោស​លើ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​គ្មានអាជ្ញាប័ណ្ណ ដែល​ព្យាបាល​អ្នកភូមិ​ក្នុង​តំបន់​នេះ​​ដោយ​យក​តម្លៃ​ថោក​។ លោក សឿម ឈុំ បាន​មាន​ប្រសាសន៍​ថា “នៅ​ក្នុង​ភូមិ​រកា​មាន​អ្នក​ភូមិ​ចំនួន​១៤៤​នាក់ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​។ ហើយ​នៅ​ក្នុង​ភូមិ​អំបែងថ្ងែ មាន​មនុស្ស​ជាង​២០​នាក់​ត្រូវ​បានធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ ​អេដស៍ ហើយ​នៅ​ក្នុង​ភូមិ​តាហែន១ ក្មេង​ចំនួន​ពីរ​នាក់​ដែល​មាន​អាយុ​៦ឆ្នាំ និង​៧ឆ្នាំ​ ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ​”។…

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/21549/