មកទល់ពេលនេះ អ្នកភូមិឃុំរកាជាង១៦០នាក់ហើយបានឆ្លងមេរោគអេដស៍
កាលពីម្សិលមិញ មន្ត្រីមួយរូបបានលើកឡើងថា មកទល់ពេលនេះ អ្នកភូមិជាង១៦០នាក់ហើយត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា ខេត្តបាត់ដំបង ដែលជាហេតុធ្វើឲ្យមន្ត្រីសុខាភិបាល និងអ្នកជំនាញអន្តរជាតិ ដែលកំពុងធ្វើការស្ទង់មតិដើម្បីកំណត់ថា តើមេរោគអេដស៍ឆ្លងរាលដាលតាមរបៀបណានោះ។ លោក សឿម ឈុំ ជំទប់ឃុំរកា នៅក្នុងស្រុកសង្កែ បានលើកឡើងថា ភូមិចំនួនបីនៅក្នុងឃុំនេះបានរងផលប៉ះពាល់ដោយសារការឆ្លងរាល ដាលនេះ ដែលមន្ត្រីបានបន្ទោសលើលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណ ដែលព្យាបាលអ្នកភូមិក្នុងតំបន់នេះដោយយកតម្លៃថោក។ លោក សឿម ឈុំ បានមានប្រសាសន៍ថា “នៅក្នុងភូមិរកាមានអ្នកភូមិចំនួន១៤៤នាក់ ដែលត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍។ ហើយនៅក្នុងភូមិអំបែងថ្ងែ មានមនុស្សជាង២០នាក់ត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគ អេដស៍ ហើយនៅក្នុងភូមិតាហែន១ ក្មេងចំនួនពីរនាក់ដែលមានអាយុ៦ឆ្នាំ និង៧ឆ្នាំ ក៏ត្រូវបានធ្វើតេស្តឈាមរកឃើញថាមានផ្ទុកមេរោគអេដស៍ដែរ”។…
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/21549/