អ្នកស្ម័គ្រចិត្តជាង២.០០០នាក់បានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ការប្រឡងថ្នាក់ជាតិ
អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងកាលពីម្សិលមិញថា អ្នកស្ម័គ្រចិត្តជាង២.០០០នាក់នឹងត្រូវដាក់ឲ្យសង្កេតមើលសិស្សដែលប្រឡងថ្នាក់ជាតិនៅខែសីហា ដោយឱសានវាទសម្រាប់ការចុះឈ្មោះបញ្ចប់នៅថ្ងៃនេះ។
យោងតាមលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងថា សិស្សជាង៩៣.០០០នាក់បានចុះឈ្មោះប្រឡងនៅថ្ងៃទី៤ និងទី៥ ខែសីហា នៅតាមមណ្ឌលប្រឡងចំនួន១៥៤មណ្ឌលទូទាំងប្រទេស ដោយមណ្ឌលនីមួយៗនឹងមានតំណាងម្នាក់មកពីអង្គភាពប្រឆាំងអំពើពុករលួយ។ …
គុច ណារ៉េន និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/17190/