ប៉ះទង្គិចជាមួយវៀតណាមរបួសជិត ២០ នាក់
យ៉ាងហោចណាស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ និងប្រជាពលរដ្ឋខ្មែរប្រមាណ ១០ នាក់ រួមនឹងជនជាតិវៀតណាម ៨ នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយកាលពីម្សិលមិញនៅចំណុចបង្គោលព្រំដែនលេខ ២០៣ ក្នុងស្រុកកំពង់រោទិ៍ខណៈដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដឹកនាំយុវជន ព្រះសង្ឃ និងពលរដ្ឋប្រមាណ ២០០ នាក់ ទៅពិនិត្យមើលបង្គោលព្រំដែន និងការសាងសង់ផ្លូវរបស់វៀតណាម។ ប្រធានប៉ុស្តិ៍ព្រំដែន X ១២ លោក ស៊ិន នឿន បានឲ្យដឹងថាការប៉ះទង្គិចគ្នានោះបានកើតឡើងនៅម៉ោង ២ និង ៣០ នាទីរសៀល នៅក្នុងភូមិត្នោត ឃុំត្នោត ស្រុកកំពង់រោទិ៍។ …
មាស សុខជា និង តាំង វីដា
http://bit.ly/1QY5QPi