CNRP អំពាវនាវ​ឲ្យ​ផ្ទេរ​អំណាច​បោះឆ្នោត​ឆ្នាំ ២០១៨ ខណៈ​បក្ស​ប្រឆាំង​មីយ៉ាន់ម៉ា​ឈ្នះ​ឆ្នោត

មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​​មាន​ការ​ផ្ទេរ​អំណាច​​ដោយ​សន្តិ​វិធី​នៅក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​ ២០១៨ ខាង​មុខ​បន្ទាប់ពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ថា​គណបក្ស​ប្រឆាំង​របស់​លោកស្រី អ៊ុង សាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​បាន​​ប្រតិកម្ម​ថា​គណបក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​គឺ​ខុស​គ្នា​ស្រឡះ​ពី​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​គេ​មិន​អាច​​យក​មក​ប្រៀបធៀប​គ្នា​បាន​ឡើយ​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​អំពាវនាវ​ឲ្យ​​ប្រទេស​ជប៉ុន​ដែល​ជា​ម្ចាស់​ជំនួយ​​ធំ​បំផុត​សម្រាប់​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ទៅលើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​បែរ​ទៅ​​រក​ច្រក​ចាកចេញ​ពី​អំណាច​ដោយ​​សន្តិវិធី​។

នៅ​ចំពោះ​មុខ​​អ្នក​កាសែត​នៅ​ទីក្រុង​តូក្យូ លោក សម រង្ស៊ី បាន​ថ្លែង​ថា​វា​ប្រាកដ​ណាស់​ដែល​ថា​ពីរ​បី​ឆ្នាំ​​ក្រោយ​ «​យើង​នឹង​ឃើញ​​ដំណើរ​វិវត្តន៍​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ នឹក​ឃើញ​អំពី​អ្វី​ដែល​បាន​និង​កំពុង​​កើតឡើង​នៅក្នុង​ពិភពលោក​ជាពិសេស​នាពេល​ថ្មីៗ​នេះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​»។ …

មាស សុខជា និង AFP
http://bit.ly/1Y3F2xe