សង្គម​ស៊ីវិល​បារម្ភ​ពី​ច្បាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ថ្មី

កាលពី​ម្សិល​មិញ អ្នក​វិភាគ​បាន​ថ្លែង​ថា បញ្ញតិ្ត​ជាច្រើន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​នៅ​ខែ​នេះ ហើយ​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ កាល​ពី​ម្សិល​មិញ គឺជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

លោក អ៊ូ វីរៈ អ្នក​វិភាគ​ឯករាជ្យ និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ក្តី​បារម្ភ​ពិត​ប្រាកដ គឺជា​លទ្ធភាព​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ព្យាយាម​ប្រើ​ប្រាស់​ការ​បែង​ចែក​អាសនៈ ក្នុង​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នៅ ឆ្នាំ​២០១៨ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ …

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​ថា៖ «មុន​ពេល​ពួក​គេ​និយាយ​ថា ពួក​គេ​នឹង​ព្យាយាម​ឆ្លុះ​បញ្ចាំង តាម​ចំនួន​ប្រជា​ពលរដ្ឋ​សកម្មភាព​សេដ្ឋកិច្ច។ល។ វា​ចម្លែក​ណាស់។ ការ​បែង​ចែក​បច្ចុប្បន្ន គឺ​មិន​ផ្អែក​លើ​រូបមន្ត​នេះ​ទេ គឺ​ផ្អែក​លើ​កត្តា​នយោបាយ»។ …

Daniel Pye និង វង្ស សុខេង
http://bit.ly/1Bm8V2u