ពលរដ្ឋ​ ៩ ​ភូមិ​នៅ​ស្រុក​ស្ទោង​ខ្វះ​ទឹក​ប្រើប្រាស់

រត់​ប្រញាយ​គ្នា​ទៅ​រក​បោយ​ និង​ធុង​នៅពេល​ដែល​មាន​ភ្លៀង​រលឹម​ធ្លាក់​មក​តិចៗ​ស្រប​ពេល​ដែល​ទឹក​ស្ទឹង​ដែល​ស្ថិត​នៅក្នុង​ភូមិ​អូរដូង ឃុំ​ម្សាក្រង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​កំពុង​តែ​ខាប់​ស្មើ​នឹង​ទឹក​ល្បាប់​ដែល​បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៩ ​ភូមិ​នៅក្នុង​ឃុំ​នោះ​គ្មាន​ទឹក​ប្រើប្រាស់​​ដែល​អ្នកស្រី​ សុភាព បាន​ថ្លែង​ទាំង​ញញឹម​ថា៖ «ខ្ញុំ​ទើប​តែ​ជ្រះ​ក្អែល​នៅ​ថ្ងៃ​នេះ​ទេ​ដោយសារ​មាន​ភ្លៀង​»​។ ក្រោយពី​មាន​ភ្លៀង​រលឹម​ប្រមាណ​ជា​ ១៥ ​នាទី​ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ភូមិ​ទាំង​មូល​បាន​នាំ​គ្នា​ទាញ យក​ធុង​ដើម្បី​ដង​ទឹក​​ភ្លៀង​សម្រាប់​ប្រើប្រាស់​នោះ​ សុភាព អាយុ ២៤ ឆ្នាំ​ ដែល​ប្រកបរបរ​ជា​ជាង​ដេរ​ខោអាវ​បាន​ថ្លែង​ថា ពលរដ្ឋ​នៅក្នុង​ភូមិ​អូរដូង​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នោះ​ទេ​ចាប់​តាំងពី​ខែ​មីនា​មក ដោយសារ​ទឹកស្ទឹង​រីង​ហួត​បែក​ក្រហែង​នៅ​សល់​​ក្នុង​ថ្លុក​​តូច​ៗ​ប៉ុណ្ណោះ​។ … ចំណែក​លោក តែ ទី មេភូមិ​អូរដូង​ដែល​ជា​ភូមិ​អត់​ទឹក​ប្រើ​ខ្លាំង​ជាង​គេ​បាន​ថ្លែង​​ថា នៅក្នុង​ឃុំ​ម្សាក្រង មាន​ ១១ ​ភូមិ​ ប៉ុន្តែ​មាន​ ៩ ​ភូមិ​គឺ​អត់​មាន​ទឹក​តែ​ម្តង​ ហើយ​ពលរដ្ឋ​ចាប់ផ្តើម​អស់​ទឹក​ប្រើ​នៅ​ខែ​មីនា និង​ខែ​មេសា ហើយ​ខែ​ដែល​អស់​ទឹក​ប្រើ​តែ​ម្តង​គឺ​នៅក្នុង​ខែ​​ឧសភា គឺ​ទឹក​ខាស់​អស់​តែ​ម្តង​បាន​ត្រឹម​តែ​ទៅ​ដួស​ទឹក​ភក់​ដែល​ខាស់​នៅ​តាម​ដងស្ទឹង​នោះ​យក​ទុក​គ្រាន់​នឹង​ដាំស្ល​ហូប​ ពលរដ្ឋ​​មិន​អាច​ប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​ទេ​សូម្បី​តែ​ងូត​ក៏​មិន​ហ៊ាន​ងូត​ផង។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1I8CR5S