ពលរដ្ឋ ៩ ភូមិនៅស្រុកស្ទោងខ្វះទឹកប្រើប្រាស់
រត់ប្រញាយគ្នាទៅរកបោយ និងធុងនៅពេលដែលមានភ្លៀងរលឹមធ្លាក់មកតិចៗស្របពេលដែលទឹកស្ទឹងដែលស្ថិតនៅក្នុងភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំកំពុងតែខាប់ស្មើនឹងទឹកល្បាប់ដែលបង្កបញ្ហាដល់ប្រជាពលរដ្ឋចំនួន ៩ ភូមិនៅក្នុងឃុំនោះគ្មានទឹកប្រើប្រាស់ដែលអ្នកស្រី សុភាព បានថ្លែងទាំងញញឹមថា៖ «ខ្ញុំទើបតែជ្រះក្អែលនៅថ្ងៃនេះទេដោយសារមានភ្លៀង»។ ក្រោយពីមានភ្លៀងរលឹមប្រមាណជា ១៥ នាទីធ្វើឲ្យពលរដ្ឋក្នុងភូមិទាំងមូលបាននាំគ្នាទាញ យកធុងដើម្បីដងទឹកភ្លៀងសម្រាប់ប្រើប្រាស់នោះ សុភាព អាយុ ២៤ ឆ្នាំ ដែលប្រកបរបរជាជាងដេរខោអាវបានថ្លែងថា ពលរដ្ឋនៅក្នុងភូមិអូរដូងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់នោះទេចាប់តាំងពីខែមីនាមក ដោយសារទឹកស្ទឹងរីងហួតបែកក្រហែងនៅសល់ក្នុងថ្លុកតូចៗប៉ុណ្ណោះ។ … ចំណែកលោក តែ ទី មេភូមិអូរដូងដែលជាភូមិអត់ទឹកប្រើខ្លាំងជាងគេបានថ្លែងថា នៅក្នុងឃុំម្សាក្រង មាន ១១ ភូមិ ប៉ុន្តែមាន ៩ ភូមិគឺអត់មានទឹកតែម្តង ហើយពលរដ្ឋចាប់ផ្តើមអស់ទឹកប្រើនៅខែមីនា និងខែមេសា ហើយខែដែលអស់ទឹកប្រើតែម្តងគឺនៅក្នុងខែឧសភា គឺទឹកខាស់អស់តែម្តងបានត្រឹមតែទៅដួសទឹកភក់ដែលខាស់នៅតាមដងស្ទឹងនោះយកទុកគ្រាន់នឹងដាំស្លហូប ពលរដ្ឋមិនអាចប្រើប្រាស់ទឹកខ្ជះខ្ជាយទេសូម្បីតែងូតក៏មិនហ៊ានងូតផង។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1I8CR5S