រដ្ឋសភាអនុម័តឲ្យអនុវត្តអនុសញ្ញា ស្ដីពីច្បាប់សមុទ្រ
សមាជិករដ្ឋសភាចំនួន ១១០ រូប បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ កាលពីថ្ងៃចន្ទក្នុងនោះក៏មានការយល់ព្រមឱ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងឆ្ងាយផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្តនៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រនេះមាន ១៣ ផ្នែក និង ៥០ មាត្រាត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភា។ …
ម៉ិច ដារ៉ា
https://bit.ly/35WLiAB