រដ្ឋសភា​អនុម័ត​ឲ្យ​អនុវត្ត​អនុសញ្ញា​ ស្ដីពី​ច្បាប់​សមុទ្រ

សមាជិក​រដ្ឋសភា​ចំនួន​ ១១០ ​រូប​ បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ​កាលពី​ថ្ងៃ​ចន្ទ​ក្នុងនោះ​ក៏មាន​ការយល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨២ ​ទាក់ទង​​នឹង​ការគ្រប់គ្រង​ និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ឆ្ងាយ​ផងដែរ​។ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទប្បញ្ញតិ្ត​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​នេះ​មាន​ ១៣ ​ផ្នែក និង​ ៥០ ​មាត្រា​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​ ១១ ខែ​ តុលា ឆ្នាំ​ ២០១៩ ដើម្បី​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា​។ …

ម៉ិច ដារ៉ា
https://bit.ly/35WLiAB