ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃប្រាក់ ៥០ លានដុល្លារ ខណៈអ្នកជំនាញថា នេះជាវិធានការដើម្បីរក្សាស្ថិរភាពប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ដេញថ្លៃប្រាក់ ៥០ លានដុល្លារ ចំនួន ៤ លើកនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ដែលការប្រកាសនេះត្រូវបាន អ្នកជំនាញក្នុងវិស័យធនាគារលើកឡើងថា ជាវិធានការដ៏សំខាន់ និងទាន់ពេលវេលាក្នុងការរក្សាស្ថិរភាពប្រាក់រៀល។ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៤ ខែកញ្ញា ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ណទាំងអស់ឱ្យត្រៀមលក្ខណៈចូលរួមដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់ដោយធនាគារជាតិ។ …
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html