ពលរដ្ឋខ្មែរជិត៦០០នាក់ត្រូវបានជួយសង្គ្រោះឲ្យមកស្រុកវិញ
ពលករ-ពលការិនីខ្មែរ ជិត ៦០០នាក់ដែលបានចេញទៅធ្វើការ និងរស់នៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ ត្រូវបានក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំនៅក្រៅប្រទេសជួយសង្គ្រោះត្រលប់មកកាន់ស្រុកកំណើតវិញ គិតចាប់តាំងពីខែមករា មកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំនេះ។ លោកជុំសុន្ទរីអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងតាមរយៈសេចក្តីជូនព័ត៌មានដែលចេញផ្សាយនៅថ្ងៃពុធ ម្សិលមិញនេះថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៦ នេះ ក្រសួងការបរទេស និងស្ថានតំណាងកម្ពុជា បានជួយសង្គ្រោះពលរដ្ឋខ្មែរ បានចំនួន ៥៧៨នាក់ ពី ១១ប្រទេសឲ្យបានត្រលប់មកកាន់មាតុប្រទេសខ្លួនវិញ។ …
មុំ គន្ធា
http://bit.ly/2cV2F8H