គជប ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ ​នៅ​ឃុំ-​សង្កាត់ ​ពីថ្ងៃ​ទី ២០​ តុលា ​ដល់​ថ្ងៃទី ៨ ​ធ្នូ​

លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២ ​នៅតាម​បណ្តា​សាលាឃុំ​-សង្កាត់ ​ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​-សង្កាត់ ​ទូទាំង​ប្រទេស ​ឬ​តាមរយៈ​គេហទំព័រ ​និង​កម្មវិធី​ទូរស័ព្ទដៃ​ របស់ ​គ.ជ.ប.​ចាប់ពី​ថ្ងៃទី​ ២០ ​ខែតុលា ​ដល់​ថ្ងៃទី​ ៨ ​ខែធ្នូ ​ឆ្នាំ ២០២២​។​ ​តាមរយៈ​វីដេអូ​ពន្យល់​លើ​បណ្ដាញ​យូធូប​ផ្លូវការ ​របស់ ​គ.ជ.ប​. លោក​ ប្រាជ្ញ ចន្ទ ​បញ្ជាក់ថា ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​ឆ្នាំ​ ២០២១ ​អាច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន ​ដែល​បិទ​ផ្សាយ​នៅតាម​បណ្តា​សាលាឃុំ​-សង្កាត់ ​និង​នៅតាម​ទីប្រជុំជន​មួយ​ចំនូន​ក្នុង​ឃុំ​-សង្កាត់ ​ឬ​អាច​ចូល​ពិនិត្យ​មើល​ឈ្មោះ​តាមរយៈ​គេហទំព័រ​របស់ ​គ.ជ.ប​. voterlist.nec.gov.kh ​ឬ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទដៃ ​(APP) “NEC KH” ​ដើម្បី​ប្រាកដថា ​ខ្លូន​ពិតជា​មាន​ឈ្មោះ ​និង​ទិន្នន័យ​ត្រឹមត្រូវ​ក្នុង​បញ្ជី​បោះ​ឆ្នោត​។ …

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-11-1758-242128.html