គជប អំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅឃុំ-សង្កាត់ ពីថ្ងៃទី ២០ តុលា ដល់ថ្ងៃទី ៨ ធ្នូ
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នៅតាមបណ្តាសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស ឬតាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ របស់ គ.ជ.ប.ចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ តាមរយៈវីដេអូពន្យល់លើបណ្ដាញយូធូបផ្លូវការ របស់ គ.ជ.ប. លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២១ អាចទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមបណ្តាសាលាឃុំ-សង្កាត់ និងនៅតាមទីប្រជុំជនមួយចំនូនក្នុងឃុំ-សង្កាត់ ឬអាចចូលពិនិត្យមើលឈ្មោះតាមរយៈគេហទំព័ររបស់ គ.ជ.ប. voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃ (APP) “NEC KH” ដើម្បីប្រាកដថា ខ្លូនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត។ …
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-11-1758-242128.html