គ.ជ.ប កំពុងរៀបចំអគ្គលេខាធិការដ្ឋានថ្មី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងបន្តរៀបចំអគ្គលេខាធិការដ្ឋានថ្មី ដែលទំនងជាអាចធ្វើការផ្លាស់ប្តូរ លោក ទេព នីថា ចេញពីកន្លែងប្រតិបត្តិនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យស្ថាប័នជាតិកំពូលមួយនេះមានភាពឯករាជ្យពិតប្រាកដ។ លោក ហង្ស ពុទ្ធា សមាជិកទីប្រាំបួនរបស់ គ.ជ.ប និងជាអ្នកនាំពាក្យរបស់ស្ថាប័ននេះដែលមកពីសង្គមស៊ីវិល បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គ.ជ.ប កំពុងរៀបចំរចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋានរបស់ គ.ជ.ប និងមន្រ្តីឡើងវិញ។ ប៉ុន្តែ លោក ពុទ្ធា មិនបានប្រាប់ពីកម្មវិធីជាក់លាក់នៃការផ្លាស់ប្តូរលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្នទេ ដោយលោកបញ្ជាក់ថា ការផ្លាស់ប្តូរ ឬរៀបចំរចនាសម្ព័ន្ធឡើងវិញ នឹងបញ្ចប់មិនឲ្យលើសពីរយៈពេល ៣ ខែ ឡើយ។ …
មាស សុខជា
http://bit.ly/1GaMD68