គជប បង្ហាញចំនួនក្រុមប្រឹក្សាជាង ៤០០០ រូបសម្រាប់ការបោះឆ្នោតអាណត្តិនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីឯកសារនិងចំនួនសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្នុងប្រទេសកម្ពុជា ដែលសរុបក្រុមប្រឹក្សាទាំងអស់មានចំនួនជាង ៤០០០ រូប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្ដិទី ៣ ឆ្នាំនេះ។ សេចក្ដីប្រកាសរបស់ គ.ជ.ប. បានបង្ហាញថា ឯកសារទាំង ៤ ប្រភេទនេះ មានការទាក់ទងទៅនឹងចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ដែលមានរហូតដល់ ៤១១៤ រូប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្ដិទី៣ ឆ្នាំ ២០១៩។ …
វ៉ន ដារ៉ា
https://bit.ly/2Gwro6H