វិធីសាស្ត្រថ្មីដើម្បីកំណត់ករណីជំងឺរបេងនៅកម្ពុជា
ជំងឺរបេង នៅតែជាបញ្ហាសុខភាពចម្បងមួយនៅប្រទេសកម្ពុជា។ ណាតាលី ឡូរ៉េន និស្សិតថ្នាក់បណ្ឌិតនៅវិទ្យាស្ថានវេជ្ជសាស្ត្រតំបន់ត្រូពិច និង សាកលវិទ្យាល័យអ៊ែនវឺប បានធ្វើការសិក្សាស្រាវជ្រាវនៅតំបន់សំណង់អនាធិបតេយ្យនៃរាជធានីភ្នំពេញ ដែលជាទីកន្លែងពោរពេញទៅដោយជម្ងឺរបេង។ ឡូរ៉េន និងក្រុមការងាររបស់នាង បានអភិវឌ្ឍវិធីសាស្ត្រកាន់តែមានប្រសិទ្ធិភាព សម្រាប់កំណត់ករណីជម្ងឺរបេង ដោយប្រើប្រាស់ឧបករណ៍រោគវិនិច្ឆ័យថ្មី និងការចូលរួមកាន់តែខ្លាំងពីសហគមន៍។ វិធីសាស្ត្រថ្មីនេះ នឹងអនុញ្ញាតឲ្យបុគ្គលិកសុខាភិបាលអាចកំណត់ករណីជម្ងឺរបេងកាន់តែលឿន ដែលចូលរួមកាត់បន្ថយការប្រឈមនឹងការឆ្លងជម្ងឺនេះបន្ថែមទៀត។…
បុគ្គលិកសារព័ត៌មានវេជ្ជសាស្រ្ត
http://www.news-medical.net/news/20151005/New-approach-to-actively-detect-TB-cases-in-Cambodia.aspx