ផ្សារ​ពាណិជ្ជកម្ម​ថ្មី​មួយ​នឹង​លេច​រូបរាង​ឡើង​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ឆ្នាំ​២០១៩

ផ្សារ​លក់​ទំនិញ​ទូទៅមួយ​នៅ​តាម​ព្រំដែន​ខ្មែរ​វៀតណាម​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ពេល​១២​ខែ​ទៅ​មុខ​ទៀត​ ​បន្ទាប់​ពី​ការ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​នេះ​ កាលពី​ថ្ងៃ​ច័ន្ទ​ ​ក្នុង​ឃុំ​ដារ​ ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​មន្ត្រី​មូលដ្ឋាន។​​ ការ​សាង​សង់​ផ្សារ​គំរូ​ទី​មួយ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​នេះ​កើត​មាន​ឡើង​ ក្រោយ​ការ​បោះ​បង្គោល​ព្រំដែន​ចប់​រួចរាល់​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ដារ​ ដែល​មាន​ព្រំប្រទល់​ជាប់​ឃុំ​តាំងឡឹប ​ខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម។ …

ហ៊ុល រស្មី
https://khmer.voanews.com/a/an-agricultural-market-will-take-shape-along-cambodia-vietnam-border-in-2019/4209911.html