ព្រះ​រាជអាជ្ញា​ប្តូរ​បទ​ចោទ វន់ ពៅ ទៅ​ជា​បទ​ញុះញង់​មាន​ស្ថាន​ទម្ងន់​ទោស

បើ​ទោះ​ជា​គ្មាន​ភ័ស្តុតាង​រឹងមាំ​ប្រឆាំង​នឹង​ជនជាប់​ចោទ​ក៏​ដោយ ក៏​ព្រះ​រាជអាជ្ញា​បាន​ធ្វើ​ការ​សន្និដ្ឋាន​ពី​ម្សិលមិញ​ថា មនុស្ស​ទាំង ២៣ នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​បាតុកម្ម​ហិង្សា​បង្ហូរ​ឈាម កាល​ពី​ដើម ខែ​មករា គួរ​ចេញ​សាលក្រម​មាន​ពិរុទ្ធភាព។ ថ្ងៃ​ចុងក្រោយ​នៃ​ការ​ជំនុំ​ជម្រះ​ពីរ​ករណី​ដោយ​ឡែក​ពី​គ្នា​បាន​ក្លាយ​ជា​ប្រធាន​បទ​សាធារណៈ​អស់​ជិត ៥ ខែ​មក​ហើយ​នោះ ត្រូវ​កត់​សម្គាល់​ដោយ​ការ​ប្តូរ​បទ​ចោទ​នៅ​នាទី​ចុងក្រោយ​ប្រឆាំង​នឹង​អ្នក​ជាប់​ឃុំ​ល្បី​ឈ្មោះ​និង​ដោយ​ចម្លើយ​សាក្សី​ពុំ​សូវ​ច្បាស់​លាស់។ លោក សម សុគង់ មេធាវី​ការពារ​លោក វន់ ពៅ បាន​ថ្លែង​ក្នុង​សេចក្តី​សន្និដ្ឋាន​កាល​ពី​យប់​មិញ​ថា៖ «គ្មាន​ភ័ស្តុតាង​ពិត​ប្រាកដ​ដើម្បី​កាត់​ទោស​លោក វន់ ពៅ ទេ។ វា​គ្រាន់​តែ​ជា​សម្តី​សាក្សី ដែល​គ្មាន​វត្តមាន​នៅ​ក្នុង​តុលាការ​ប៉ុណ្ណោះ»។ …

ម៉ៃ ទិត្យថារ៉ា Sean Teehan និង ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/1-national-news/114764-2014-05-23-03-39-02