ព្រះរាជអាជ្ញាប្តូរបទចោទ វន់ ពៅ ទៅជាបទញុះញង់មានស្ថានទម្ងន់ទោស
បើទោះជាគ្មានភ័ស្តុតាងរឹងមាំប្រឆាំងនឹងជនជាប់ចោទក៏ដោយ ក៏ព្រះរាជអាជ្ញាបានធ្វើការសន្និដ្ឋានពីម្សិលមិញថា មនុស្សទាំង ២៣ នាក់ដែលត្រូវចាប់ខ្លួនក្នុងបាតុកម្មហិង្សាបង្ហូរឈាម កាលពីដើម ខែមករា គួរចេញសាលក្រមមានពិរុទ្ធភាព។ ថ្ងៃចុងក្រោយនៃការជំនុំជម្រះពីរករណីដោយឡែកពីគ្នាបានក្លាយជាប្រធានបទសាធារណៈអស់ជិត ៥ ខែមកហើយនោះ ត្រូវកត់សម្គាល់ដោយការប្តូរបទចោទនៅនាទីចុងក្រោយប្រឆាំងនឹងអ្នកជាប់ឃុំល្បីឈ្មោះនិងដោយចម្លើយសាក្សីពុំសូវច្បាស់លាស់។ លោក សម សុគង់ មេធាវីការពារលោក វន់ ពៅ បានថ្លែងក្នុងសេចក្តីសន្និដ្ឋានកាលពីយប់មិញថា៖ «គ្មានភ័ស្តុតាងពិតប្រាកដដើម្បីកាត់ទោសលោក វន់ ពៅ ទេ។ វាគ្រាន់តែជាសម្តីសាក្សី ដែលគ្មានវត្តមាននៅក្នុងតុលាការប៉ុណ្ណោះ»។ …
ម៉ៃ ទិត្យថារ៉ា Sean Teehan និង ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/1-national-news/114764-2014-05-23-03-39-02