ស្ពានជ្រោយចង្វាទី២ក្នុងខណ្ឌឫស្សីកែវដែលឧបត្ថម្ភដោយប្រទេសចិនឈានដល់ដំណាក់កាលចុងក្រោយហើយ
ផ្នែកទាំងពីរនៃស្ពានជ្រោយចង្វាទី២ត្រូវបានភ្ជាប់គ្នាកាលពីម្សិលមិញនៅក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ត្រាំ អីុវតឹក បានលើកឡើងថា ស្ពានដែលឧបត្ថម្ភដោយចិននេះនឹងត្រូវបញ្ចប់ត្រឹមខែកញ្ញា។ លោក អីុវតឹក បានមានប្រសាសន៍នៅក្នុងពិធីនោះថា “ការចំណាយលើការសាងសង់ស្ពាននេះគឺមានទឹកប្រាក់ចំនួន២៧,៥លានដុល្លារ ហើយថវិកាគឺបានមកពីសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលកម្ពុជា”។ …