រដ្ឋកំណត់ឱ្យតម្កល់ប្រាក់អប្បបរមា ៥ ភាគរយ មុនពេលនាំចេញផលិតផលរ៉ែ
ការនាំចេញផលិតផលរ៉ែ ទៅក្រៅប្រទេសចាប់ពីដើមខែមេសា ឆ្នាំ ២០២៤ តទៅនឹងតម្រូវឱ្យអ្នកនាំចេញមានប្រាក់តម្កល់យ៉ាងតិច ៥ ភាគរយនៃតម្លៃសួយសារលើផលិតផលរ៉ែនាំចេញខណៈនីតិវិធីការដកប្រាក់តម្កល់វិញ គឺអាចធ្វើបានក្រោយបញ្ចប់ការនាំចេញជាស្ថាពរ និងនៅក្នុងលក្ខខណ្ឌដែលអ្នកនាំចេញបានបំពេញកាតព្វកិច្ចនានាចប់សព្វគ្រប់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញប្រកាសអន្តរក្រសួងស្តីពី «បែបបទ និងនីតិវិធីនៃការបង់កាតព្វកិច្ចហិរញ្ញវត្ថុមិនមែនសារពើពន្ធសម្រាប់ការនាំចេញផលិតផលរ៉ែ» ដោយកំណត់ថា មុនពេលនាំចេញផលិតផលរ៉ែ គឺអ្នកនាំចេញត្រូវបង់ប្រាក់តម្កល់អប្បបរមាចំនួន ៥ ភាគរយ នៃថ្លៃសួយសារលើផលិតផលរ៉ែនាំចេញតាមបរិមាណគោលការណ៍កំណត់កូតាអនុញ្ញាតឱ្យនាំចេញនីមួយៗ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ …
ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-22-2032-258645