រដ្ឋ​កំណត់ឱ្យ​តម្កល់​ប្រាក់​អប្បបរមា ៥ ​ភាគរយ ​មុនពេល​នាំចេញ​ផលិតផល​រ៉ែ​

ការនាំចេញ​ផលិត​ផល​រ៉ែ ទៅ​ក្រៅប្រទេស​ចាប់ពី​ដើមខែ​មេសា ឆ្នាំ​ ២០២៤ តទៅ​នឹង​តម្រូវឱ្យ​អ្នក​នាំចេញ​មាន​ប្រាក់​តម្កល់​យ៉ាងតិច ៥​ ភាគ​រយ​នៃ​តម្លៃ​សួយ​សា​រលើ​ផលិត​ផល​រ៉ែ​នាំចេញ​ខណៈ​នីតិវិធី​ការដក​ប្រាក់​តម្កល់​វិញ គឺអាច​ធ្វើបាន​ក្រោយ​បញ្ចប់​ការនាំចេញ​ជា​ស្ថាពរ និង​នៅក្នុង​លក្ខខណ្ឌ​ដែល​អ្នក​នាំចេញ​បាន​បំពេញ​កាតព្វកិច្ច​នានា​ចប់សព្វគ្រប់​។​ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រ​សួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានចេញ​ប្រកាស​អន្តរក្រសួង​ស្តីពី​ «​បែបបទ និង​នីតិវិធី​នៃ​ការបង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​មិនមែន​សារពើ​ពន្ធ​សម្រាប់​ការនាំចេញ​ផលិតផល​រ៉ែ​» ដោយ​កំណត់ថា មុនពេល​នាំចេញ​ផលិត​ផល​រ៉ែ គឺ​អ្នក​នាំចេញ​ត្រូវ​បង់ប្រាក់​តម្កល់​អប្បបរ​មា​ចំនួន ៥​ ភាគរយ ​នៃ​ថ្លៃ​សួយ​សា​រលើ​ផលិតផល​រ៉ែ​នាំចេញ​តាម​បរិ​​មាណ​គោលការណ៍​កំណត់​កូតា​អនុញ្ញាតឱ្យ​នាំចេញ​នីមួយៗ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​ …  

ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-22-2032-258645