សំណុំរឿងដីធ្លីរបស់ប្អូនស្រីឧបនាយករដ្ឋមន្ត្រីឡើងកម្តៅ
តំណាងអ្នកភូមិជនជាតិភាគតិចចំនួន ៤ នាក់ដែលរួមមានទាំងភរិយាសកម្មជនសិទ្ធិមនុស្សខេត្តរតនគិរីផងនោះ ត្រូវបានលោកស្រី គាត កុលណី ប្អូនស្រីលោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ ប្តឹង និងបង្គាប់ឲ្យចូលខ្លួននៅថ្ងៃចន្ទនេះ បើមិនចូលតាមការកំណត់នោះទេ តុលាការនឹងបង្គាប់ឲ្យចាប់ខ្លួន។ សំណុំរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាសហគមន៍ជនជាតិភាគតិចចារ៉ាយ ក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវជាង ៤០ គ្រួសារ និងលោកស្រី គាត កុលណី បានអូសបន្លាយតាំងពីឆ្នាំ ២០០៧ មក។ ប្រជាសហគមន៍បានប្តឹងទាមទារដីចំនួន ៤៥០ ហិកតាពីលោកស្រី កុលណី វិញ ប៉ុន្តែតុលាការមិនបានចាត់ការលើបណ្តឹងរបស់សហគមន៍នោះទេ។ ប្រជាសហគមន៍បែរជាត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួនជាបន្តបន្ទាប់កាលពីឆ្នាំ ២០១២ ម្នាក់ និង ៤ នាក់ផ្សេងទៀតកាលពីចុងខែមីនាឆ្នាំ២០១៥។ …
ផាក់ ស៊ាងលី
http://bit.ly/1HFyjkh