សំណុំ​រឿង​ដីធ្លី​​របស់​ប្អូនស្រី​ឧបនាយករដ្ឋមន្ត្រី​ឡើង​កម្តៅ

តំណាង​អ្នកភូមិ​ជនជាតិ​ភាគតិច​​ចំនួន​ ៤​ នាក់​ដែល​រួមមាន​ទាំង​ភរិយា​សកម្មជន​សិទ្ធិមនុស្ស​ខេត្ត​រតនគិរី​ផង​នោះ ត្រូវ​បាន​លោកស្រី​ គាត ​កុលណី ​​ប្អូនស្រី​លោក​ឧបនាយករដ្ឋមន្រ្តី​ គាត ឈន់ ​ប្តឹង និង​បង្គាប់​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ ​បើ​មិន​ចូល​តាម​ការកំណត់​នោះ​ទេ តុលាការ​នឹង​បង្គាប់​ឲ្យ​ចាប់​​ខ្លួន​។ សំណុំ​រឿង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ​រវាង​ប្រជាសហគមន៍​ជនជាតិ​​ភាគតិច​ចារ៉ាយ​ ក្នុង​ភូមិ​គងធំ ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ​ជាង​ ៤០ ​គ្រួសារ ​និង​លោកស្រី​ គាត កុលណី បាន​អូសបន្លាយ​តាំងពី​ឆ្នាំ​ ២០០៧ ​មក​។ ប្រជាសហគមន៍​បាន​ប្តឹង​ទាមទារ​ដី​ចំនួន​ ៤៥០ ​ហិកតា​ពី​លោកស្រី​ កុលណី ​វិញ​ ប៉ុន្តែ​តុលាការ​មិន​បាន​ចាត់ការ​លើ​បណ្តឹង​របស់​សហគមន៍​នោះ​ទេ។ ​ប្រជាសហគមន៍​បែរ​ជា​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ​ ២០១២ ​ម្នាក់ និង ៤ ​នាក់​ផ្សេង​ទៀត​កាលពី​ចុង​ខែ​មីនា​ឆ្នាំ​២០១៥​។ …

ផាក់ ស៊ាងលី
http://bit.ly/1HFyjkh