NGO ធ្វើយុទ្ធនាការទាមទារឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី
ក្រុមអង្គការសង្គមស៊ីវិល បានផ្ញើលិខិតចំនួន ៣ ដាច់ដោយឡែកពីគ្នា ជូនអតីតនាយករដ្ឋមន្រ្តី នៅទស្សវត្សរ៍ ទី៨០ និង ៩០ ដោយស្នើជួបប្រជុំ នៅថ្ងៃសុក្រ ដើម្បីពិភាក្សានិងជួយធ្វើយុទ្ធនាការកំណត់អាណតិ្តនាយករដ្ឋមន្រ្តី។
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការ ខុមហ្វ្រែល ដែលជាអ្នករៀបចំកិច្ចប្រជុំតុមូលកាលពីសប្តាហ៍មុនជាមួយនឹងអង្គការដទៃទៀត ដែលពិភាក្សាអំពីការកំណត់អាណតិ្តនាយករដ្ឋមន្រ្តី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ក្រុមសង្គមស៊ីវិលរបស់លោក បានរៀបចំលិខិតដាច់ដោយឡែកចំនួន ៣ រួចហើយ ដើម្បីផ្ញើជូនលោក ប៉ែន សុវណ្ណ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក អ៊ឹង ហួត អតីតនាយករដ្ឋមន្រ្តីដោយស្នើសុំជួបប្រជុំ នៅថ្ងៃសុក្រ ឬសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីអាណតិ្តរបស់នាយករដ្ឋមន្រ្តី។
មាស សុខជា
http://bit.ly/1tN5a0D