NGO ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ផ្ញើ​លិខិត​ចំនួន ៣ ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​អតីត​នាយក​រដ្ឋ​មន្រ្តី នៅ​ទស្សវត្សរ៍ ទី៨០ និង ៩០ ដោយ​ស្នើ​ជួប​ប្រជុំ នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​និង​ជួយ​ធ្វើ​យុទ្ធនាការ​កំណត់​អាណតិ្ត​នាយក​រដ្ឋ​មន្រ្តី។

លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​អង្គការ ខុមហ្វ្រែល ដែល​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​តុ​មូល​កាល​ពី​សប្តាហ៍​មុន​ជាមួយ​នឹង​អង្គការ​ដទៃ​ទៀត ដែល​ពិភាក្សា​អំពី​ការ​កំណត់​អាណតិ្ត​នាយក​រដ្ឋ​មន្រ្តី បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិល​មិញ​ថា ក្រុម​សង្គម​ស៊ីវិល​របស់​លោក បាន​រៀបចំ​លិខិត​ដាច់​ដោយ​ឡែក​ចំនួន ៣ រួច​ហើយ ដើម្បី​ផ្ញើ​ជូន​លោក ប៉ែន សុវណ្ណ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក អ៊ឹង ហួត អតីត​នាយក​រដ្ឋ​មន្រ្តី​ដោយ​ស្នើ​សុំ​ជួប​ប្រជុំ នៅ​ថ្ងៃ​សុក្រ ឬ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​អាណតិ្ត​របស់​នាយក​រដ្ឋ​មន្រ្តី។

មាស សុខជា
http://bit.ly/1tN5a0D