តុលាការបដិសេធមិនផ្តល់ឲ្យឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ នៅក្រៅឃុំ
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបដិសេធមិនផ្តល់ឲ្យឪពុកម្តាយមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិម្នាក់ដែលកំពុងរត់គេចខ្លួននៅឡើយនោះឲ្យនៅក្រៅឃុំឡើយជុំវិញការចោទប្រកាន់ថា លោកបានរៀបចំការសម្លាប់ពាណិជ្ជករម្នាក់កាលពីខែវិច្ឆិកា។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ កាលពីថ្ងៃទី៥ ខែធ្នូពីបទ រៀបចំការសម្លាប់លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដែលត្រូវបានបាញ់៦គ្រាប់នៅខាងក្រៅតូបលក់ផ្លែឈើមួយនៅក្នុងរាជធានីភ្នំពេញ។ …