តុលាការ​បដិ​សេធ​មិន​ផ្តល់​ឲ្យ​ឪពុក​ម្តាយ​របស់​ឧត្តម​សេនីយ៍ទោ ថោង សារ៉ាត់ នៅ​ក្រៅឃុំ

កាល​​​ពីម្សិល​​​មិញ សាលា​ឧទ្ធរណ៍​​​បាន​​​បដិសេធ​​​មិនផ្ត​ល់​​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​មន្ត្រី​​​ជាន់ខ្ពស់​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​ម្នាក់​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយនោះឲ្យនៅ​ក្រៅ​ឃុំឡើយ​​​ជុំវិញ​​​ការ​​​ចោ​ទ​​​ប្រកាន់​​ថា លោក​​​បាន​​​រៀប​​​ចំ​​​ការ​​​សម្លាប់​​​​​​ពាណិជ្ជករ​​​ម្នាក់​​​​កាលពី​​​ខែ​​​វិច្ឆិកា។ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​ចោទ​ប្រកាន់​​​​​​ឧត្តម​​​សេនីយ៍ទោ​​​ ថោង​​​ សារ៉ាត​​់​​​ កាលពី​​​ថ្ងៃទី​​​៥ ខែ​​​ធ្នូពីបទ ​រៀបចំការ​​​សម្លាប់​​​លោក អឹុង  ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន Shimmex កាលពី​​​ថ្ងៃទី​​​២២ ខែ​​​វិច្ឆិកា ​​​ដែលត្រូវ​​​បាន​​​បាញ់​​​៦គ្រាប់​​​​​​នៅខាង​​​ក្រៅ​​​​​​តូបលក់​​​ផ្លែឈើ​​​មួយ​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/22037/