នគរ​​​បាល​​​និយាយ​​​ថា មិន​​​មានការ​​​ចោទ​​​ប្រកាន់​​​មន្ត្រី​​​ម្នាក់​​​ដែល​​​បើករថយន្តបុក​​​ហើយ​​​រត់​​​នោះ​​​ទេ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​នឹង​​​មិន​​ធ្វើការ​​​​ចោទ​​​ប្រកាន់​​​លោក ឯក​​​ សុវណ្ណារ៉ា កូន​​​ប្រុស​​អតីត​​​ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​ ដែល​​​​​​កាល​​​ពីថ្ងៃ​​​ទី១២​​​ ខែ​​​មេសា​​​បាន​​​បើក​​​រថយន្ត​​​ លុច​​​សីុស បុក​​​​​​ម៉ូតូ​​​មួ​​​យ​​​គ្រឿង​​​ជិះគ្នា​​​បី​​​នាក់​​​​​​​​​ បណ្តាល​​​ឲ្យ​​​បុរ​​​សម្នាក់​​​ស្លាប់ និង​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវកាត់​​​ជើង​​​ឆ្វេង​​នោះទេ​​​។ ​​​យោង​​​តាម​​​សមាជិក​​​ក្រុម​​​គ្រួសារ​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ដំបូង​​​​​​ពួក​​​គាត់​​​ទាម​​​ទារ​​​សំណង​​​៤.០០០ដុល្លារ​​នោះបាន​​​និយាយថា  ក្រុម​​​គ្រួសារ​​​លោក ដោក​​​ ម៉េង អាយុ​​​២៨​​​ឆ្នាំ ដែល​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បន្ទាប់​​ពី​​​គ្រោះថ្នាក់​​​នោះ ​​​ទទួល​​​បាន​​​ប្រាក់​​​ចំនួន​​​៤​​​លាន​​​រៀល​​​ពី​​​អ្នក​​​បើក​​​បរ​​​ឲ្យលោក​​​ សុវណ្ណារ៉ា​​​ ។ បុរស​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​បានកាត់​​​ជើងឆ្វេង​​​ទាំង​​​ពីរ​នាក់​​នោះ​​​ទទួល​​​បាន​​​សំណង​​​​​​២លាន​​​រៀល​​​។ លោក​​​ នឿ​​​ សុខន អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ខ្សាច់​​​កណ្តាល​​​ កន្លែង​​​ដែល​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​ឡើង​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​​​​បញ្ជូន​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទេ ពីព្រោះ​​​ភាគ​​​ី​​​ទាំង​​​ពីរ​​​​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​នៅ​​​ការិយាល័យ​​​របស់​​​យើង​​​កាល​​​ពី​​​ពីរ​​​សប្តាហ​​​៍​​​មុន​​​​​​រួច​​​ហើយ។ …

អូន ភាព
http://www.cambodiadailykhmer.com/news/14549/