មន្ត្រី៖ ច្បាប់សហជីពមិនមែនដើម្បីកៀបសង្កត់កម្មករ ឬក្រុមណាមួយឡើយ
មន្ត្រីរដ្ឋាភិបាលបានលើកឡើងជាថ្មីម្តងទៀតថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តកាលពីខែឧសភា កន្លងមកនេះគឺមិនមែនដើម្បីកៀបសង្កត់ទៅលើក្រុមឬជនណាឡើយប៉ុន្តែវាបង្កើតឡើងដើម្បីធ្វើឲ្យស្ថាប័ននៃអង្គការវិជ្ជាជីវៈមានសុខដុមនីយកម្មជាមួយគ្នា។ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចនេះកាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ស្ដីពីសហជីព» ដល់និយោជកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយលោកបានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកបណ្តាសហជីព និងសមាគមនិយោជកទាំងអស់ជាដៃគូសង្គម ហើយអង្គការវិជ្ជាជីវៈនេះ ក៏បានចូលរួមចំណែកក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងលើកកម្ពស់ការអភិវឌ្ឍជាតិផងដែរ។ …
មុំ គន្ធា
http://bit.ly/2gVVH5m