ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់​សុំ ឬ​ផុត​សុពលភាព​ត្រូវ​ស្នើសុំ​ចុះ​បញ្ជិកា​មន្ទីរពិសោធន៍​ជា​ផ្លូវការ និង​លិខិតអនុញ្ញាត​ប្រើប្រាស់​ស្លាក​សញ្ញា​ប្រភេទ​កៅស៊ូ​កម្ពុជា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ដើម្បី​ទទួល​បាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ និង​សិទ្ធិ​ប្រើប្រាស់​ស្លាក​សញ្ញា​ថា ប្រភេទ​កៅស៊ូ​​កម្ពុជា​ឲ្យ​ស្រប​តាម​នីតិវិធី​ជា​ធរមាន​។ …

ធូ វិរៈ
https://bit.ly/2R9I08H