កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី​កម្លាំង ២៦៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់​តាម​ខេត្ត​ពាយព្យ

ការ​ដំឡើង​ម៉ាស៊ីន​នៃ​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការ​ដុត​ធ្យូង​ថ្ម​កម្លាំង ២៦៥ មេហ្គាវ៉ាត់ របស់​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) ក្នុង​ខេត្ត​ឧត្តរមានជ័យ គ្រោង​នឹង​ចាប់​ផ្តើម​ក្នុង​ខែ​មិថុនា​ខាង​មុខ ខណៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រោងចក្រ និង​បណ្តាញ​ចែកចាយ​ត​ភ្ជាប់​ទៅ​កាន់​អនុស្ថានីយ​ខាង​កើត របស់​ខេត្ត​សៀមរាប បាន​បញ្ចប់​ស្ទើរ​ទាំង​ស្រុង​ហើយ។ នេះ​បើ​យោង​តាម លោក ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ។ …

ហ៊ឹន ពិសី
https://bit.ly/3hvY6GK