កម្មករជិត២០០នាក់ដួលសន្លប់នៅរោងចក្រកាត់ដេរចំនួនពីរ
មេដឹកនាំសហជីព និងកម្មករបានឲ្យដឹងថា កម្មករជាង១៩០នាក់នៅរោងចក្រកាត់ដេរចំនួនពីរផ្សេងគ្នា បានដួលសន្លប់នៅពេលកំពុងធ្វើការកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ហើយការដួលសន្លប់ទាំងពីរលើកនេះកើតមានឡើងបន្ទាប់ពីមានការត្អូញត្អែរអំពីក្លិនមិនល្អ។ យោងតាមអ្នកស្រី មឿន ចន្ធី ប្រធានផ្នែកដេរនៅរោងចក្រ SixplusIndustry បានឲ្យដឹងថា នៅរោងចក្រកាត់ដែរដែលកាន់កាប់ដោយជនជាតិចិនក្នុងស្រុកមុខកំពូលខេត្តកណ្តាល ដែលផលិតសម្លៀកបំពាក់កីឡាឲ្យក្រុមហ៊ុន Adidas នេះ មានកម្មការិនីប្រហែល១៦០នាក់បានដួលសន្លប់កាលពីព្រឹកថ្ងៃសៅរ៍។ …