កម្មករ​ជិត​​២០០នាក់​ដួលសន្លប់​នៅ​រោង​ចក្រ​កា​ត់ដេរ​ចំនួន​ពីរ

មេដឹក​​​នាំ​​​សហជីព​​​ និង​​​កម្មករ​​​បាន​​​ឲ្យ​ដឹង​​​ថា កម្មករ​​​ជាង​​​១៩០​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ចំនួន​​​ពីរ​​​ផ្សេង​​​គ្នា បាន​​​ដួល​​​សន្លប់​​​នៅ​​​ពេលកំពុង​​​​​ធ្វើ​​​ការ​​​កាល​​​ពីថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​សៅរ៍ ហើយ​ការ​ដួល​សន្លប់​​​​ទាំងពីរ​លើក​នេះ​កើត​មាន​ឡើង​បន្ទាប់​​​ពី​​​មាន​​​ការ​​​ត្អូញ​​​ត្អែរ​​​អំពី​ក្លិន​​​មិន​​​ល្អ។ យោង​​​តាម​​​អ្នកស្រី មឿន ចន្ធី ប្រធាន​​​ផ្នែក​​​ដេរ​​​នៅ​​​រោង​​​ចក្រ​​​ SixplusIndustry ​​​ បាន​​​ឲ្យដឹង​​​ថា នៅ​​​រោង​​​ចក្រ​​​​កាត់​ដែរ​ដែល​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ក្នុងស្រុក​​​​​​មុខ​​​កំពូល​​​ខេត្ត​​​កណ្តាល​ ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​កីឡា​​​ឲ្យក្រុមហ៊ុន Adidas នេះ មាន​កម្មការិនី​​​ប្រហែល​​​១៦០​​​នាក់​​​បាន​​​​ដួល​​​​សន្លប់​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍។ ...

ហៃ ពិសី
http://www.cambodiadailykhmer.com/news/17698/