​មន្ត្រី​ផ្តល់​ចម្លើយ​ដល់​តុលាការ​អំពី​ការ​កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​

​កាលពី​ថ្ងៃ​អង្គារ​ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​បង្ហាញខ្លួន​នៅ​ឯ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​ ដើម្បី​បញ្ជាក់​ពី​វិធី​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ រួម​ទាំង​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​កាប់​ឈើ​ខុសច្បាប់​។​ លោក​ ម៉​ម​ វ៉ា​ន់​ដា​ អ្នកនាំពាក្យ​អម​សាលាដំបូង​ខេត្ត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ លោក​ ចាន់​ សា​វុ​ធ​ រដ្ឋលេខាធិការ​ក្រសួង​បាន​ផ្តល់​ព័ត៌មាន​អំពី​សម្បទាន​ដែល​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ ជា​ពិសេស​ក្រុមហ៊ុន​ ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​ យ៉​ញ​–​ស្តុក​ ខម​ភេ​នី​ លី​មី​ធី​ត​ (Pacific​ Grand​ Joint-stock​ Company​ Limited)​ ដែល​ទទួល​បាន​ដី​ជិត​ ១០.០០០​ ហិ​កតា​។​ …

ឃី សុវុទ្ធី
https://www.khmertimeskh.com/50642910/official-briefs-court-on-elcs-over-logging/