កិច្ច​ព្រម​ព្រៀង​រវាង KrisEnergy-រដ្ឋាភិបាល​នឹង​បញ្ចប់​មុន​ច្បាប់​ប្រេង

រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ការ​ចរចា​ជាមួយ​ KrisEnergy ​ជា​ក្រុមហ៊ុន​ថាមពល​សិង្ហបុរី ដែល​បាន​ទិញ​ភាគ​ហ៊ុន​គ្រប់គ្រង​អណ្ដូង​ប្រេង​ក្នុង​សមុទ្រ​កម្ពុជា​កាល​ពី​ខែ​សីហា​នឹង​បញ្ចប់​មុន​ពេល​ការ​អនុម័ត​ច្បាប់​ស្តី​ពី​វិស័យ​ប្រេង​កាត​ដែល​នឹង​ចូល​មក​ដល់​ឆាប់​ៗ​នេះ។ លោក​ ម៉េង ​ស័ក្ក​ធារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​ថ្លែងថា​៖​ «​យើង​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ប្រភេទ​នេះ​មួយ​ចំនួន​មុន​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​»​។ លោក​លើក​ឡើង​ពី​ក្តី​បារម្ភ​ថា​ ច្បាប់​នេះ​អាច​ត្រូវ​ការ​រយៈ​ពេល​យូរ​​ដើម្បី​អនុម័ត​ដោយ​សារ​តែ​វា​ត្រូវ​ឆ្លង​កាត់​រដ្ឋ​សភា​។ លោក​បាន​បន្ត​ថា​៖ ​«ប្រហែល​ច្បាប់​នេះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ នេះ​គឺ​ជា​ក្តី​បារម្ភ​មួយ​របស់​​ក្រុមហ៊ុន»។ …

Charles Rollet
http://bit.ly/1Gg355V