កិច្ចព្រមព្រៀងរវាង KrisEnergy-រដ្ឋាភិបាលនឹងបញ្ចប់មុនច្បាប់ប្រេង
រដ្ឋាភិបាលឲ្យដឹងថាការចរចាជាមួយ KrisEnergy ជាក្រុមហ៊ុនថាមពលសិង្ហបុរី ដែលបានទិញភាគហ៊ុនគ្រប់គ្រងអណ្ដូងប្រេងក្នុងសមុទ្រកម្ពុជាកាលពីខែសីហានឹងបញ្ចប់មុនពេលការអនុម័តច្បាប់ស្តីពីវិស័យប្រេងកាតដែលនឹងចូលមកដល់ឆាប់ៗនេះ។ លោក ម៉េង ស័ក្កធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលថ្លែងថា៖ «យើងចង់បានកិច្ចព្រមព្រៀងប្រភេទនេះមួយចំនួនមុនពេលច្បាប់នេះត្រូវបានអនុម័ត»។ លោកលើកឡើងពីក្តីបារម្ភថា ច្បាប់នេះអាចត្រូវការរយៈពេលយូរដើម្បីអនុម័តដោយសារតែវាត្រូវឆ្លងកាត់រដ្ឋសភា។ លោកបានបន្តថា៖ «ប្រហែលច្បាប់នេះនឹងមានការផ្លាស់ប្តូរច្រើន នេះគឺជាក្តីបារម្ភមួយរបស់ក្រុមហ៊ុន»។ …
Charles Rollet
http://bit.ly/1Gg355V