កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ …

ម៉ៃ គុណមករា
http://bit.ly/2c98zIu