រដ្ឋមន្រ្តីក្រសួងបរិស្ថានរកឃើញបទល្មើសព្រៃឈើ មានមុខសញ្ញាខ្លះពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើ បានថមថយចុះបើធៀបទៅនឹងឆ្នាំមុនៗ តែក្នុងនោះលោក ក៏បានរកឃើញនូវមុខសញ្ញាខ្លះនៃបទល្មើស ដែលមានជាប់ពាក់ព័ន្ធនឹងមន្រ្តីសាធារណៈ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ក្នុងជំនួបបំភ្លឺចំពោះមុខជាង២ម៉ោងកន្លះ គណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយលោកប្រធាន ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចោទសួរពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ពាក់ព័ន្ធទៅនឹងកម្សោយនៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន បញ្ហាដីសម្បទាន និងតំបន់អភិរក្សធនធានធម្មជាតិមួយចំនួន គួបផ្សំនឹងបទល្មើសព្រៃឈើ។ …
តាំង វីដា
http://bit.ly/2iCjuvz