ប្រធានអង្គការម្នាក់ត្រូវកាត់ទោសពីបទបៀតបៀនកេរ្តិ៍ភេទក្មេងប្រុស
សាលាដំបូងរាជធានីពីថ្ងៃសុក្របានបើកសវនាការ ជំនុំជម្រះ បុរសអាមេរិកម្នាក់ ដែលជាប្រធានអង្គការ Hope Transitions ពាក់ព័ន្ធនឹងការបៀនបៀនប្រដាប់ភេទក្មេងប្រុសកម្ពុជា ៥នាក់ នៅក្នុង ខណ្ឌមានជ័យ ពី ឆ្នាំ២០១៣។ លោក គឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទខាងលើ មានអាយុ ៣៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «អំពើអាសប្រឆាំងនឹងអនីតិជនក្រោម អាយុ ១៥ឆ្នាំ» តាមមាត្រា ៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទកម្ពុជា។ ជនជាប់ចោទ Daniel ត្រូវបានឃាត់ខ្លួនដោយនគរបាលកម្ពុជា សហការជាមួយកម្លាំង FBI អាមេរិក នៅក្នុងមណ្ឌលកុមារកំព្រានៃអង្គការ Hope Transitions របស់គាត់ ដែលមានទីតាំងស្ថិតនៅ ភូមិសន្សំកុសល ៣ សង្កាត់បឹងទំពុន កាលពីព្រឹកថ្ងៃ ទី៩ ធ្នូ ២០១៣។ …
ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/114795-2014-05-26-01-56-26